នារីជនជាតិចិនរស់នៅជាមួយសាកសពយ៉ាងមានសេចក្ដីសុខ អស់រយៈពេល ពីរឆ្នាំ មកហើយ ដែលនាងមានវ័យ ៣៧ ឆ្នាំ នេះបើតាមការរាយការណ៍របស់កាសែត ck101បានចេញផ្សាយ ។
នារីមិនបញ្ចេញឈ្មោះរូបនេះ បាននិយាយថា នាងស្រលាញ់សង្សាររបស់នាង នឹងមិនចង់បាត់បង់រូបគាត់ឡើយ នាងរស់នៅជាមួយសាកសពសង្សារ របស់នាង អស់រយៈពេល ២ឆ្នាំហើយ រហូតមកដល់ឥឡូវសពនោះ នៅសល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ ។
សូមជម្រាបបន្ថែមថា លើសពីការរស់នៅជាមួយសាកសពនោះទៀត នាងបានថតរូបនាងជាមួយសង្សារនាងបង្ហោះក្នុងបណ្ដាញសង្គមចិន ផងដែរ ជាហេតុធ្វើឲ្យរឿងនេះល្បីសុះសាយ ៕
ប្រភព ៖ Tv Pool
មតិយោបល់