ព័ត៌មានសុខភាព

ល្បិចសាមញ្ញៗ អ្នកនឹងគេងលក់ស្រួលក្នុងពេល៦០នាទី

ជាទូទៅយើងគ្រប់គ្នាត្រូវការគេងពី ៧ ទៅ ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យរាងកាយបានសម្រាកគ្រប់គ្រាន់ និងមានសុខភាពមាំមួន។ ប៉ុន្តែ ប្រសិនបើអ្នកគ្មានកម្លាំង ឬគេងមិនគ្រប់តាមចំនួនកំណត់នោះ សុខភាពនឹងត្រូវបំផ្លាញ់បន្តិចម្តងៗ។

ការគេងមិនបានគ្រប់គ្រាន់ អាចបណ្តោលឲ្យមានបញ្ហាមួយចំនួនដូចជា៖
– ជំងឺបេះដូង
– គាំងបេះដូង
– ខ្សោយបេះដូង
– ចង្វាក់បេះដូងលោតខុសប្រក្រតី
– សម្ពាធឈាមខ្ពស់
– ជំងឺដាច់សសៃឈាមខួរក្បាល
– ជំងឺទឹកនោមផ្អែម

តែសំណាងល្អ មានល្បិចដ៏សាមញ្ញមួយដែលអ្នកជំនាញឲ្យឈ្មោះថា “4-7-8” ជារៀបដកដង្ហើម ដែលអាចជួយឲ្យអ្នកគេងលក់ស្រួលក្នុងពេលតែ ៦០វិនាទីប៉ុណ្ណោះ។ បច្ចេកទេសនេះ ពិតងាយស្រួលក្នុងការអនុវត្ត ដោយគ្រាន់តែធ្វើការសមាធិ និងដកដង្ហើម ដើម្បីកាត់បន្ថយភាពតានតឹង។

ក្នុងការអនុវត្ត អ្នកត្រូវដកដង្ហើមចូលតាមច្រមុះម្តងឲ្យបានបួនវិនាទី។ បន្ទាប់មកផ្ទុកខ្យល់ដង្ហើមនៅក្នុងពោះឲ្យបាន ៧វិនាទី ទើបបញ្ចេញខ្យល់មកវិញឲ្យអស់ចំនួនប្រាំបីវិនាទី។ ធ្វើបែបនេះឡើងវិញឲ្យបានបីដង អ្នកនឹងគេងលក់ដោយមិនដឹងខ្លួន។
បច្ចេកទេសមួយនេះអាចជួយសម្រួលដល់ចង្វាក់បេះដូង និងរាងកាយបានសម្រាកស្រួល៕

60s-sleep-well

មតិយោបល់