ឥណ្ឌូនេស៊ីៈ អ្នកនាំពាក្យការិយាល័យស្វែងរក និងជួយសង្គ្រោះ បានរាយការណ៍ថា មកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់៥៤ នាក់ហើយ ខណៈដែល៦នាក់ទៀតកំពុងបាត់ខ្លួន ដោយសារការលិចទូកមួយ នៅកោះភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃពុធ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទូកនេះ មានផ្ទុកអ្នកដំណើរ ៩៣ នាក់ ដោយបានធ្វើដំណើរត្រឡប់ពីខេត្ត Johor Bahru ប្រទេសម៉ាឡេស៊ី បានក្រឡាប់លិចនៅតំបន់ដែនសមុទ្រ Nongsa នៃខេត្ត Batam ៕
មតិយោបល់