ព័ត៌មានសុខភាព

តំបន់ឯកជនដុះរោមកប់ក្នុងសាច់ តើត្រូវធ្វើយ៉ាងណា?

រោមដុះកប់ក្នុងសាច់មិនអាចគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពនោះទេ ប៉ុន្តែវាអាចធ្វើឲ្យអ្នកមានភាពកន្តួលរមាស់ ក្រហាយ ឬរលាក។ ភាគច្រើនបញ្ហានេះ កើតឡើងដោយសារតែការកកស្ទះរន្ធញើស និងរោមត្រូវបង្ខំឲ្យដុះមិនសមស្របតាមធម្មជាតិ។

ម្យ៉ាងវិញទៀត ការកោសរោមក៏អាចបណ្តោលឲ្យផ្នែកណាមួយនៃរាងកាយមានបញ្ហាដុះរោមទល់នៅក្នុងសាច់ផងដែរ។ តែថ្នាំអាស្ពីរីនអាចព្យាបានរោមដុះកប់ក្នុងសាច់យ៉ាងមានប្រសិទ្ធភាព ព្រោះវាមានជាតិអាស៊ីតដែលអាចសម្អាតស្បែក និងជួយព្យាបាលការឆ្លងមេរោគត្រង់តំបន់នោះបាន។

អ្វីដែលអ្នកត្រូវធ្វើ គឺកិនថ្នាំឲ្យម៉ត់ លាយជាមួយនឹងទឹក ៣ ទៅ ៤ ដំណក់ ហើយអនុវត្តកន្លែងដែលប៉ះពាល់។ នៅពេលដែលស្ងួតត្រូវលាងសម្អាតចេញជាការស្រេច៕

asparin

មតិយោបល់