ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះឆេះរថយន្តជាច្រើនគ្រឿង នៅរោងចក្រមួយ ក្នុងប្រទេសអូស្ត្រាលី

អូស្ត្រាលី: ក្រុមពន្លត់អគ្គីភ័យពីរនាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណ:បានព្យាយាមពន្លត់ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅគំនរឡានចាស់ៗ ក្នុងរោងចក្រធំមួយ នៅភាគនិរតី នៃទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ នេះបើយោងតាមរយ:សារពត័មាន abc ចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ចិកា ឆ្នាំ២០១៦។

កម្មករម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រុង Liverpool និងបុរសម្នាក់ទៀត ត្រូវបានគេយកទៅកាន់មន្ទីរពេទ្យ Bankstown ​​ដោយសារបញ្ហាពុលផ្សែង។

ប្រជាជនដែលមានផ្ទះនៅជុំវិញតំបន់កើតហេតុ ត្រូវបានជម្លៀសខ្លួនចេញ ខណ:ដែលប៉ូលិសជាច្រើននាក់ កំពុងព្យាយាមពន្លត់ ក្នុងគ្រាអគ្គិភ័យនេះ បានរីករាលដាលទៅកាន់រោងចក្រមួយ នៅជិតកន្លែងហាត់ប្រាណនៅក្បែរនោះ៕

មតិយោបល់