បរទេសៈ អាការឈឺឆ្អឹងខ្នង ឈឺចង្កេះ រលាកសន្លាក់ អាចចាត់ទុកថាជាប្រភេទជំងឺរ៉ាំរ៉ៃដែលធ្វើអ្នកពិបាកនឹងទ្រាំ ហើយធ្វើការធ្ងន់មិនបាននោះឡើយ។ ហេតុនេះហើយសូមកុំបណ្តោលយូរ អ្នកគួរតែប្រញាប់ព្យាបាលទើបល្អ។
ប្រេងល្ហុងខ្ញែរ(Castor oil) គឺជាឱសថធម្មជាតិដែលមានប្រសិទ្ធបំផុតសម្រាប់ព្យបាលជំងឺទាំងអស់នេះ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយជំរុញដល់ការលូតលាស់នៃសក់ ព្យាបាលការទល់លាមករ៉ាំរ៉ៃ ព្យាបាលសម្រស់ កម្ចាត់បញ្ហាក្រពះពោះវៀន ពង្រឹងប្រព័ន្ធភាពស៊ាំ…។
ខាងក្រោមនេះជាការបង្ហាញពីរបៀបប្រើប្រាស់ប្រេងល្ហុងខ្ញែរដើម្បីកម្ចាត់បញ្ហា ឈឺខ្នង ឈឺចង្កេះ រលាកសន្លាក់។
ការអនុវត្ត៖
– លាបប្រេងល្ហុងខ្ញែរត្រង់តំបន់ដែលទទួលរងនូវផលប៉ះពាល់ និងម៉ាស្សាថ្នមៗ។
– អនុវត្តពីរដងជារៀងរាល់ថ្ងៃ រហូតទាល់តែអ្នកធូរស្រាល ឬជាសះស្បើយតែម្តង។
ទោះជាយ៉ាងណា អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យមុនពេលព្យាបាលដោយប្រើវិធីមួយនេះ៕
មតិយោបល់