បរទេស៖ នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនបានក្លាយទៅជាឧបករណ៍ដ៏ពេញនិយមបំផុត ហើយក៏មានផលប៉ះពាល់គួរឲ្យបារម្ភផងដែរសម្រាប់មនុស្សគ្រប់រូប។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cardiff University និងសាកលវិទ្យាល័យ King’s of England បានធ្វើការសន្និដ្ឋានថា ស្មាតហ្វូតមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើការគេងរបស់អ្នកប្រើប្រាស់។
ដោយផ្អែកទៅលើការសិក្សាចំនួន ១១ ពាក់ព័ន្ធទៅនឹងកុមារ ១២៥ពាន់នាក់រកឃើញថា ការប្រើប្រាស់ស្មាតមុនពេលគេង មានហានិភ័យនៃការរំខាន និងធ្វើអ្នកងងុយគេងទ្វេដងនៅថ្ងៃបន្ទាប់។
លើសពីនេះទៅទៀត ការទុកស្មាតហ្វូននៅក្នុងបន្ទប់គេង ហើយបើទោះជាអ្នកបិទសេវាអ៊ីនធើណែតក៏ដោយ ក៏វាអាចធ្វើឲ្យអ្នកឧស្សាហ៍ភ្ញាក់នៅពាក់កណ្តោលយប់ដែរ។
លោកបណ្ឌិត Ben Carter បានឲ្យដឹងថា “ការប្រើប្រាស់ឧបករណ៍ស្មាតហ្វូន ពិតជាមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ការគេង និងបញ្ហាសុខភាពជាច្រើនសម្រាប់មនុស្សគ្រប់រូប”។
តែទន្ទឹមនឹងការអភិវឌ្ឍនៃឧបករណ៍ស្មាតហ្វូន ដែលអាចជំនួសដល់ការអានសៀវភៅ ធ្វើឲ្យយុវវ័យជាច្រើននៅតាមបណ្តោលប្រទេសផ្សេងៗទទួលរងនូវបញ្ហាគេងមិនលក់កាន់តែខ្លាំង៕
មតិយោបល់