ព័ត៌មានសុខភាព

បើឃើញសញ្ញាទាំង៣នេះនៅលើដៃ សូមប្រយ័ត្ន!

បរទេសៈ ជំងឺមហារីកអាចព្យាបាលឲ្យជាសះស្បើយបាន ប្រសិនបើជំងឺនៅស្រាល ឬទើបតែចាប់ផ្តើមដំណាក់កាលដំបូង។ ប៉ុន្តែបើសិនជាជំងឺធ្ងន់ធ្ងរវិញនោះ ជីវិតរបស់អ្នកច្បាស់ជារក្សាមិនគង់ឡើយ។

ដោយសារហេតុនេះហើយ អ្នកគួរតែចេះសង្កេតមើលអាការផ្សេងៗដែលលេចឡើងនៅលើរាងកាយរបស់អ្នក ជាពិសេសប្រសិនបើឃើញមានសញ្ញាទាំង ៣នេះត្រូវទៅជួបគ្រូពេទ្យភ្លាម។

របកស្បែកនៅលើដៃ

ជាធម្មតាស្បែកអាចមានស្ថានភាពរបកនៅក្នុងរដូវធ្លាក់ខ្យល់ ឬពេលដែលប្រើប្រាស់ផលិតផលថែរក្សាសម្រស់មួយចំនួន។ ក៏ប៉ុន្តែប្រសិនបើដៃរបស់អ្នកឧស្សាហ៍ស្ងួតរបកស្បែក គួរតែទៅពិនិត្យរកមូលហេតុឲ្យបានច្បាស់ ព្រោះអ្នកអាចកំពុងតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយករណីខ្លះអាចជាជំងឺមហារីក។

ហើមដៃ
អាការហើមដៃគ្រប់ពេល អាចបង្កឡើងដោយសារតែការវិវឌ្ឍនៃជំងឺមហារីកក្នុងរាងកាយ ។ ឃើញបែបនេះកុំបណ្តោលយូរ អ្នកគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីរកវិធីដោះស្រាយឲ្យទាន់ពេល។

ដៃមានអាការឈឺចាប់

ប្រសិនបើនៅសុខៗ អ្នកមានអារម្មណ៍ថា ឈឺចាប់ក្នុងដៃ វាជាផ្នែកមួយនៃរោគសញ្ញាមហារីក។ ពោលគឺ ជំងឺមហារីកអាចបង្កឲ្យមានការឈឺចាប់សរីរាង្គនានានៅក្នុងដៃ។

ប្រសិនបើអ្នកសម្គាល់ឃើញមានរោគសញ្ញាណាមួយដូចខាងលើនេះ គួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យកាន់តែឆាប់កាន់តែល្អ៕

symptom-on-hands

មតិយោបល់