ព័ត៌មានសុខភាព

ស្ត្រីគួរដឹង! ធាត់ជ្រុលក្នុងពេលមានផ្ទៃពោះអាចគ្រោះថ្នាក់ទាំងម្តាយ និងកូន

បរទេសៈ ពេលមានផ្ទៃពោះ អ្នកម្តាយនឹងធ្វើការផ្លាស់ប្តូរឥរិយាបទជាច្រើន មិនថាការដេក ដើរ អង្គុយ ឈរ ឬការទទួលទានឡើយ ព្រោះខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។

ទន្ទឹមនឹងនេះផងដែរ ការលើសទម្ងន់ ឬធាត់ក្នុងពេលមានផ្ទៃពោះ គឺជាបញ្ហាមួយដ៏ធំដែលអាចបង្កឲ្យមានផលវិបាកសម្រាប់អ្នកម្តាយ និងកូន។ ជាពិសេសក្នុងករណីលើសទម្ងន់ ឬធាត់ជ្រុល អាចប្រឈមនឹងហានិភ័យផ្សេងៗជាច្រើន។

ហានិភ័យដែលត្រូវប្រឈមខ្លាំង៖
– កូនកើតមិនគ្រប់ខែ
– ពិការភាពពីកំណើត
– កូនថ្លោសជ្រុល
– អ្នកម្តាយមានជំងឺទឹកនោមផ្អែម បេះដូង និងជំងឺធាត់ក្រោយពេលសម្រាល។

ហានិភ័យផ្សេងទៀត៖
– សម្ពាធឈាមឡើងខ្បស់ ជំងឺព្រាយក្រឡាភ្លើង និងបញ្ហាកកឈាម
– ទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ
– មានបញ្ហាក្នុងកំឡុងពេលកើត
– សម្រាលកូនត្រូវការវះកាត់
– រលូតកូន ឬទារកស្លាប់ក្នុងផ្ទៃ

អ្វីដែលអ្នកគួរធ្វើ ដើម្បីការពារសុវត្ថិភាពក្នុងពេលមានផ្ទៃពោះ៖
– ពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់
– ទទួលការថែទាំដោយប្រុងប្រយ័ត្នមុនពេលសម្រាល
– ប្រឹក្សាយោបល់ជាមួយអ្នកជំនាញអំពីការឡើងទម្ងន់
– ទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់
– កុំព្យាយាមតមអាហារ ដើម្បីសម្រក់ទម្ងន់នៅពេលនេះ

ចំណាំ៖ ដើម្បីរក្សាទម្ងន់ និងមានសុខភាពល្អក្នុងពេលមានផ្ទៃពោះ អ្នកគួរតែទៅប្រឹក្សាទទួលយកដំបូលន្មានល្អៗពីគ្រូពេទ្យកាន់តែឆាប់កាន់តែល្អ៕

verweight-during-pregnancy

សូមទស្សនាវីការពន្យល់ដូចខាងក្រោម៖

មតិយោបល់