ក្រុមហ៊ុន Apple ឥឡូវនេះ កំពុងផ្តល់ជូននូវការផ្លាស់ប្តូរថ្មថ្មី សម្រាប់អ្នកប្រើប្រាស់ iPhone 6s ក្នុងករណីអ្នកប្រើប្រាស់រកឃើញថា ទូរស័ព្ទដៃរបស់ពួកគេនឹងធ្វើការបិទដោយមិនបានបញ្ជា (Unexpectedly Shutdown)។
ក្រុមហ៊ុន Apple បានប្រកាសថា មួយចំនួនតូចនៃ iPhone 6s អាចនឹងធ្វើការបិទដោយមិនបានបញ្ជា (Unexpectedly Shutdown) ។ នេះគឺជាហានិភ័យមួយ វាជះឥទ្ធិពលទៅលើ iPhone មួយចំនួនប៉ុណ្ណោះ ដែលបានកំណត់លេខកូដសម្គាល់ម៉ាស៊ីនរួចហើយ គឺថាឧបករណ៍ទាំងនោះ វាបានផលិតចេញក្នុងចន្លោះខែ កញ្ញា ទៅ ខែតុលា ឆ្នាំ២០១៥ សេចក្តីរាយការណ៍មួយដោយក្រុមហ៊ុន Apple។
កម្មវិធីនេះ គឺអនុវត្តនៅទូទាំងពិភពលោក អ្នកប្រើប្រាស់អាចទៅជួបមជ្ឈមណ្ឌលសេវាកម្ម (Service Centre) ដែលផ្តល់សិទ្ធដោយក្រុមហ៊ុន Apple ហើយបង្ហាញលេខកូដម៉ាស៊ីនរបស់អ្នក ទៅឲ្យអ្នកឯកទេសពិនិត្យមើល ដើម្បីបញ្ជាក់ថា iPhone 6s របស់លោកអ្នករងផលប៉ះពាល់នោះដែរឬទេ?
ក្រុមហ៊ុន Apple ស្នើឲ្យអ្នកប្រើប្រាស់ iPhone 6s រក្សាទុកទិន្ន័យ iPhone 6s ទៅលើឧបករណ៍ដទៃ នឹងធ្វើការបិទមុខងារមួយ ឈ្មោះថា Find my iPhone ហើយធ្វើការលុបសម្អាតទូរស័ព្ទលោកអ្នកចោលឲ្យអស់ ឲ្យបានមុនបញ្ហានេះកើតឡើង។
អ្នកប្រើប្រាស់ណាដែលទទួលបានការផ្លាស់ប្តូរថ្មថ្មី សម្រាប់ iPhone 6s រួចហើយ ក៏អាចទាក់ទងទៅក្រុមហ៊ុន Apple ដោយផ្ទាល់ក្នុងការផ្លាស់ប្តូរជូនថ្មីតែម្តង៕
មតិយោបល់