ស៊ីរីៈ នៅក្នុងវីដេអូមួយ ដែលចេញផ្សាយដោយរដ្ឋអ៊ីស្លាម បានបង្ហាញឲ្យឃើញថា ទាហានតួកគីពីរនាក់ ត្រូវបានពួកភេរវករ ISIS ដុតសម្លាប់ទាំងរស់ នៅទីក្រុងអាឡេប៉ូ ប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មាន heavy ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦។
តាមការកត់សម្គាល់ឃើញថា ISIS នៅតែមានការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងប្រធានាធិបតី លោក Bashar al-Assad ជាមួយសម្ព័ន្ធមិត្តរបស់លោក និងកងកម្លាំងតួកគីនៅក្នុងតំបន់ផងដែរ។
គួរបញ្ជាក់ដែរថា កាលពីម្សិលមិញកងទ័ពតួកគី ៣នាក់ ត្រូវបានសម្លាប់ និង១០នាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារមួយ ដោយពួកISIS ៕
https://youtu.be/QBe4NsDLOwY
មតិយោបល់