បន្ទាយមានជ័យៈ នាយិកាសាលាបឋមសិក្សានិងវិទ្យាល័យសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យ លោកស្រី ណាត ស៊ីឡាយ បានរងការចោទប្រកាន់ពីក្រុមបុគ្គលិកសិក្សា លោកគ្រូ-អ្នកគ្រូ ថាគ្មានសីលធម៌ ប្រព្រឹត្តអំពើពុករលួយក្នុងសាលាយូរឆ្នាំ។
ជុំវិញការប្រព្រឹត្តអំពើពុករលួយនេះបុគ្គលិកសិក្សា លោកគ្រូ-អ្នកគ្រូបានធ្វើជាលិខិតសុំអោយមានការអន្តរាគមន៍ពីគណះអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ អោយធ្វើការផ្លាស់ប្តូរនាយិកាសាលានេះចេញ។
នៅក្នុងលិខិតសុំអោយមានការអន្តរាគមន៍របស់លោកគ្រូ-អ្នកគ្រូបានបញ្ជាក់ពីទង្វើរនាយិកានេះមានចំនួន២២ករណី។ក្នុងនោះលោកគ្រូ-អ្នកគ្រូបានលើកឡើងពីការដឹកនាំអសមត្ថភាពរបស់លោកស្រី ណាត ស៊ីឡាយ គ្មានសីលធម៌ សុជីវធម៌ជាមួយមន្ត្រីក្រោមឱវាទអួតអាងថាមានខ្សែធំបងប្រុសជាអនុរដ្ឋលេខាក្នុងក្រសួង ប្រព្រឹត្តអំពើពុករលួយក្នុងសាលាតាមរូបភាពកសាងសមិទ្ធិផល សិស្សធ្លាក់អោយជាប់ សិស្សរៀនផ្លោះថ្នាក់ ហើយពិសេសថាបានស៊ីដាច់លុយសម្តេចតេជោដែលឧត្ថម្ភដល់គ្រូនិងសិស្ស។
សូមរំលឹកថាកន្លងមកក៏មានបណ្តាញសង្គមបានសរសេរបង្ហោះនូវព័ត៌មានពុករលួយរបស់នាយិការូបនេះដែរ រហូតដល់មានករណីផឹកទឹកសម្បថក្រោមការបង្ខិតបង្ខំ។
ជួបជាមួយក្រុមអ្នកយកពត៌មានលោកស្រី ណាត ស៊ីឡាយ បាននិយាយថាលោកស្រី មិនបានប្រព្រឹត្តដូចការចោទប្រកាន់នេះទេ រាល់អ្វីដែលលោកស្រីធ្វើកន្លងមកគឺដើម្បីកសាងសមិទ្ធិផលក្នុងសាលាប៉ុណ្ណោះ។យើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានទេព្រោះទូរសព្ទ័លោកមិនដំណើរការ៕




ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=8d73EjuAsf8
ប្រភពរូប៖ ហ្វេសប៊ុក
មតិយោបល់