ព័ត៌មានបច្ចេកវិទ្យា

Calendar ជាកម្មវិធីជំនួយ សម្រាប់រៀបចំពេលវេលាឲ្យចំគោលដៅ

iphone_6_calendar_ultimate_guide_hero

តើប្រិយមិត្តទាំងអស់គ្នាធ្វើការរៀបចំការណាត់ជួប ឬការប្រជុំដោយវិធីណា? ច្បាស់ណាស់អ្នកទាំងអស់គ្នា អាចធ្វើការរៀបចំរបៀបវារៈ គម្រោងនៃព្រឹតិ្តការណ៍ និងរក្សានូវភាពទៀងទាត់ពេលវេលា ដោយប្រើប្រាស់កម្មវិធី Calendar នៅលើ iPhone ឬ iPad របស់លោកអ្នកដោយផ្ទាល់។

Calendar (ប្រតិទិន) អនុញាតឲ្យលោកអ្នកធ្វើការបង្កើត ឬកែតម្រូវ កិច្ចប្រជុំ ការណាត់ជួប ធ្វើការអញ្ជើញមិត្តភ័ក្រ្ត និងមិត្តរួមការងារទៅក្នុងព្រឹត្តិការណ៍ដែលយើងបានបង្កើត ដោយទទួលនូវការផ្តល់ជូនដំណឹង ស្ថិតក្នុងការតាមដានជានិច្ច និងធ្វើការជាមួយកិច្ចការសំខាន់ ដែលទាក់ទងនិងពេលវេលាមួយចំនួនទៀត។

យើងអាចបង្កើត Calendar សម្រាប់លក្ខណៈការងារ ជាមួយសេវាកម្មមួយចំនួន ដែលគាំទ្រដោយ iCloud, Google Calendar និង Microsoft’s Outlook តាមរយៈប្រព័ន្ធក្រុមហ៊ុនរបស់លោកអ្នកដោយផ្ទាល់។

ខាងក្រោមនេះជារបៀបតំម្លើងគណនី iCloud ដើម្បីធ្វើការរក្សា និងចែករំលែក Mail, Contact និង Calendar នៅលើគ្រប់ iPhone ឬ iPad ដែលយើងកំពុងប្រើប្រាស់៖

• ដំបូងសូមបើក Settings នៅលើ iPhone ឬ iPad ។

• ជ្រើសយកពាក្យ iCloud ។

• វាយបញ្ចូលនូវគណនី iCloud និងលេខសម្ងាត់ រួចហើយចុចពាក្យថា Sign In ។

• ជ្រើសយកពាក្យថា Merge បើសិនយើងចង់បានទិន្ន័យ ដែលមាននៅលើគណនី iCloud ស្រាប់ បន្សំគ្នាជាមួយទិន្ន័យ ដែលមាននៅលើ iPhone ឬ iPad ហើយប្រសិនបើជាលោកអ្នកមិនចង់បានទិន្ន័យចាស់ ពីក្នុងគណនី iCloud របស់អ្នកទេ សូមជ្រើសយកពាក្យថា Don’t Merge ៕

មតិយោបល់