ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក Trump៖ ជនណាដែលដុតទង់ជាតិអាមេរិក នឹងត្រូវដាក់ពន្ធនាគារ១ឆ្នាំ ឬបាត់បង់សញ្ជាតិ

អាមេរិកៈ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក Trump បានសរសេរនៅលើគនណី Twitter របស់លោក កាលពីថ្ងៃច័ន្ទថា រាល់ជនណាដែលដុតទង់ជាតិសហរដ្ឋអាមេរិក គួរតែត្រូវបានដាក់ពិន័យដោយដាក់ពន្ធនាគារ១ឆ្នាំ ឬបាត់បង់សញ្ជាតិ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមអ្នកវិភាគសង្គមអាមេរិក បាននិយាយថា អ្វីដែលលោក Trump បានលើកទ្បើងនេះ នឹងជំរុញឱ្យមានកំហឹង ពីមហាជនកាន់តែខ្លាំង តាមបណ្តាញសង្គម និងការព្រួយបារម្ភអំពីរបៀប ដែលលោកនឹងដោះស្រាយ ជាមួយអ្នកប្រឆាំង អំទ្បុងពេលដែលលោកចូលកាន់អំណាចនាខែមករាខាងមុខនេះ។

សូមជំរាបថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានថ្លែងមុនពេលថ្ងៃចូលទៅសេតវិមានថា «គ្មាននរណាម្នាក់ គួរត្រូវបានអនុញ្ញាតឱ្យដុតទង់ជាតិអាមេរិកទេ ប្រសិនបើពួកគេធ្វើវានោះ ពួកគេនឹងត្រូវទទួលផលនោះតបវិញ»៕

photo_2016-11-30_10-46-56

មតិយោបល់