ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: តួកគីបានចាប់ខ្លួនមនុស្ស ១៦.០០០នាក់ជាផ្លូវការ ក្នុងការស៊ើបអង្កេតធ្វើរដ្ឋប្រហារ

តួកគី: រដ្ឋមន្រ្តីក្រសួងយុត្តិធម៌តួកគីលោក Bekir Bozdag បានប្រកាសនៅថ្ងៃ អង្គារ៍នេះថា មនុស្សចំនួន ១៦.០០០នាក់ត្រូវបានចាប់ខ្លួនជាផ្លូវការ​និងបញ្ជូនទៅឃុំឃាំង នៅក្នុងការជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារបានបរាជ័យកាលពីខែមុន ខណៈពេលដែលអ្នក ជាប់ឃុំ ៦.០០០នាក់ផ្សេងទៀត កំពុងត្រូវបានដំណើរការនីតិវិធី។

លោកបានឱ្យដឹងនៅក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ Anadolu ដែលបានបន្ត ផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍តួកគីថា មនុស្សចំនួន ៧.៦៦៨នាក់ផ្សេងទៀត​បានស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែមិនត្រូវបានគេឃុំខ្លួននោះទេ នាពេលបច្ចុប្បន្ននេះ៕

Ministry Justice Turkey

មតិយោបល់