ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង ឃាត់ខ្លួនមនុស្ស៥នាក់ មកធ្វើការអប់រំ

កណ្តាលៈ កម្លាំងនគរបាលស្រុកល្វាឯម ចុះបង្ក្រាបក្រុមអ្នកលេងល្បែងស៊ីសងបៀស៊ីគូ មួយកន្លែងឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ យកមកធ្វើការអប់រំ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ២និង៥០នាទី ថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តណ្ដាល។

មនុស្សទាំង៥នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ ទី១មានឈ្មោះ សុត ថា ភេទ ប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ។ ទី២ឈ្មោះ ចាប លីវ ភេទស្រី អាយុ៧០ឆ្នាំ មុខរបរកសិករ។ទី៣ឈ្មោះ រឹម វណ្ណរី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ ។ទី៤ឈ្មោះ បូ សម្បត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ និងទី៥ឈ្មោះ ទេព ធូ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ ។អ្នកទាំង៥នាក់ មានទីលំនៅភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។

ក្នុងនោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន សន្លឹកបៀ១ហ៊ូ,កំរាល (សារ៉ុង) ១,ប្រអប់ដាក់បៀ១,ប្រាក់រៀល៥.៥០០ រៀល។

មុននឹងឈានដល់ការបង្ក្រាប កម្លាំងទទួលបានព័ត៌មានថាមានការលេងល្បែងស៊ីសងបៀរ ទើបកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ពាមឧកញ៉ាអុង បានចុះបង្ក្រាបអ្នកលេងល្បែងនៅចំណុចផ្ទះ ឈ្មោះ សុត ថា ។ជាក់ស្តែងឃាត់ខ្លួនបានមនុស្សចំនួន៥នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងនិងសុំគោលការណ៍អប់រំ នៅអធិការដ្ឋាននគរបាលស្រុក ឲ្យឈប់លេងល្បែងទាំងនេះបន្តទៀតរួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញជាធម្មតា៕

បង្ក្រាបអ្នកលេងបៀបង្ក្រាបអ្នកលេងបៀបង្ក្រាបអ្នកលេងបៀបង្ក្រាបអ្នកលេងបៀបង្ក្រាបអ្នកលេងបៀបង្ក្រាបអ្នកលេងបៀបង្ក្រាបអ្នកលេងបៀបង្ក្រាបអ្នកលេងបៀ

មតិយោបល់