ថៃៈ បើតាមអាជ្ញាធរ នៅថ្ងៃអង្គារនេះ បាននិយាយថា ទឹកជំនន់នៅក្នុងប្រទេស បានសម្លាប់មនុស្ស ១៤ នាក់ ហើយកោះភាគខាងត្បូង ដែលមានភ្ញៀវទេសចរជាច្រើន ទៅកម្សាន្តលេងនៅថ្ងៃឈប់សម្រាកនាខែធ្នូ-មករា កំពុងរងផលប៉ះពាល់យ៉ាធ្ងន់ធ្ងរ ដោយសារទឹកជំនន់។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។
ដោយសារប្រព័ន្ធសម្ពាធទាប បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ដល់ផ្នែកខ្លះនៃភាគខាងត្បូង រួមទាំងកោះសាមុយ និងផាង៉ាន់ ស្ថិតនៅក្នុងឈូងសមុទ្រនៃប្រទេសថៃ ហើយទឹកជំនន់នេះ ក៏បានកាត់ផ្តាច់ផ្លូវដែកភាគខាងត្បូង និងរងផលប៉ះពាល់ដល់តំបន់ជិតព្រំដែនប្រទេសម៉ាឡេស៊ីផងដែរ។
ក្រសួងទេសចរណ៍ថៃ បាននិយាយថា «នៅលើកោះសាមុយ មានការធ្លាក់ភ្លៀងច្រើនជាងធម្មតា ដែលបានបណ្តាលឲ្យមានបញ្ហាការបង្ហូរទឹក»៕
មតិយោបល់