ឥណ្ឌូនេស៊ីៈ មន្ត្រីយោធាឥណ្ឌូណេស៊ី បាននិយាយថា ចំនួនអ្នកស្លាប់បានកើនដល់ ៥៤នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារយ៉ាងខ្លាំងនៅខេត្ត Aceh ភាគខាងជើងកោះសូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃពុធនេះ ខណៈអគាររាប់សិបខ្នង ត្រូវបានរងការខូចខាត និងមនុស្សជាច្រើននាក់រងរបួស។ នេះបើតាមរយៈ សារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីនេះ បានកើតទ្បើងនៅវេលាម៉ោង ៥ និង៣០ នាទីព្រឹក ហើយវាបានវាយប្រហារចម្ងាយ ១០ គីឡូម៉ែត្រពីភាគខាងជើងនៃខេត្ត។
គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីជាប្រទេសមួយ ដែលរងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងជាញឹកញាប់៕
មតិយោបល់