ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

៤០៨នាក់បានចាប់ខ្លួននៅវ៉េណេស៊ុយអេឡា បន្ទាប់ពីអំពើហិង្សានៅតាមចិញ្ចើមផ្លូវ ដោយសារកង្វះខាតអាហារ

វ៉េណេស៊ុយអេឡា: យ៉ាងហោចណាស់ មនុស្ស ៤០៨ នាក់ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃពុធម្សិលមិញ ក្រោយពីការតវ៉ាដោយហិង្សានៅប្រទេសវ៉េណេស៊ុយអេឡា ដែលត្រូវបានគេឃើញថា បានចូលលួចប្លន់នៅក្នុងហាងជាច្រើនកន្លែងនៅតាមដងផ្លូវមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ មិថុនានេះ។

លោក Luis Acuna អភិបាលរដ្ឋ Sucre បានអំពាវនាវនៅក្នុងសន្និសីទកាសែតមួយឱ្បប្រជាពលរដ្ឋត្រូវរក្សាសភាពស្ងប់ បន្ទាប់ពីមានហាង ១៥កន្លែង នៅតាមបណ្តោយផ្លូវ Panamericana ក្នុងទីក្រុង Cumana នៃរដ្ឋភាគឦសានរដ្ឋធានី Sucre ត្រូវបានលួចចូលហាងនានារួមទាំងផ្សារទំនើប ហាងលក់សំលៀកបំពាក់ និងហាងវ៉ែនតា ជាដើម។

លោក Acuna និយាយថា អំពើហិង្សាមិនបានបណ្តាលឲ្យមានអ្នកស្លាប់និងអ្នករងរបួសនោះទេ ទោះបីជា កងកម្លាំងប្រឆាំងបាននិយាយថា បុរសម្នាក់ដែលមានឈ្មោះថា លោក Cristobal Castañeda ត្រូវបានគេបាញ់សំលាប់។

លោក Nelson Moreno អភិបាលរដ្ឋ Anzoategui ដែលជិតខាងរដ្ឋ Sucre បានប្រកាសផងដែរកាលថ្ងៃពុធម្សិលមិញថា មនុស្សប្រាំបីនាក់ត្រូវបានចាប់ខ្លួនពីបទលួចប្លន់។ លោកបានបន្ថែមទៀតថា មនុស្សពីរនាក់ ក្នុងចំណោម ៨នាក់ដែលត្រូវបានចាប់ខ្លួនត្រូវបានគេស្គាល់ជាឧក្រិដ្ឋជនដែលធ្លាប់មានប្រវត្តិជាមនុស្សឃាត ប្លន់និងចោរកម្ម ជាដើម។

បើយោងតាមប្រភពគណបក្សប្រឆាំងតវ៉ានេះ បានកើតឡើងដោយសារតែការខ្វះខាតម្ហូបអាហារនៅក្នុងប្រទេសអាមេរិចខាងត្បូងមួយនេះ៕

2014_Venezuela_Carnaval_Protests venezuela-unrest

មតិយោបល់