ស្កុតឡេន: មនុស្សចំនួន ១០នាក់បានរងរបួស បន្ទាប់ពីគ្រឿងជិះលេងកំសាន្តមួយ ដែលជាភាសាអង់គ្លេសគេហៅថា Rollercoaster ដោយសារតែវាបានរបូតកង់ ហើយធ្លាក់ចេញពីផ្លូវនៅសួនកម្សាន្ត M & D’s នៅក្នុងទីក្រុង Motherwell ប្រទេសស្កុតឡេន ។ នេះបើយោងតាមការចេញផ្សាយដោយ Sky News នៅមុននេះបន្តិចនៅថ្ងៃទី២៧ មិថុនានេះ។
ប៉ូលិសបាននិយាយថា កុមារនិងមនុស្សពេញវ័យចំនួនប្រាំបីនាក់ នៅក្នុងមន្ទីរពេទ្យដើម្បីសម្រាកព្យាបាល បន្ទាប់ពីគ្រោះថ្នាក់ជិះនៅលើរលក ស៊ូណាមី (Tsunami) នៅឧទ្យាន Strathclyde។
លោក James Millerick ជាសាក្សីនិយាយប្រាប់ Sky News ថា លោកបានលឺសម្លេងស្រែកខ្លាំងៗ ពួកគេបានជិះនៅពេលធ្លាក់ចុះក្រោម នៅឧទ្យាននេះ។
អ្នកនាំពាក្យសេវារថយន្តសង្គ្រោះស្កុតឡេន បាននិយាយថា រថយន្តសង្គ្រោះបន្ទាន់បានជួយសង្គ្រោះពួកគេ ហើយក្រុមប្រតិបត្ដិការជាអ្នកជំនាញ បាននៅកន្លែងកើតហេតុផងដែរ៕
មតិយោបល់