ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក Trump ទំនងជាចង់បញ្ចប់គោលនយោបាយចិនតែមួយ

អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បានថ្លែងទៅកាន់ចិន នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា អាមេរិកអាចបន្តគោរពតាមគោលនយោបាយចិនតែមួយ របស់ខ្លួន លុះត្រាតែរដ្ឋាភិបាលក្រុងប៉េកាំង យល់ព្រមកិច្ចព្រមព្រៀងលើពាណិជ្ជកម្ម និងលក្ខខណ្ឌផ្សេងទៀត។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៦។

លោក Trump បាននិយាយថា « ខ្ញុំមិនចង់ឲ្យចិនបញ្ជាមកលើខ្ញុំនោះទេ» ដែលនេះជាលើកទ្បើងរបស់លោក បន្ទាប់ពីគាត់បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ជាមួយនឹងប្រធានាធិបតីកោះតៃវ៉ាន់។

លោកបានបន្ថែមថា «ខ្ញុំមិនដឹងថា ហេតុអ្វីបានជាយើងត្រូវតែ គោរពតាមគោលនយោបាយចិនតែមួយទេ ប៉ុន្តែយើងនឹងនៅតែបន្ត លុះត្រាតែចិនយល់ព្រមកិច្ចព្រមព្រៀងជាមួយយើង ក្នុងការធ្វើអ្វីផ្សេងទៀត ដោយរួមទាំងការធ្វើពាណិជ្ជកម្មផងដែរ»៕

មតិយោបល់