អ៊ីរ៉ាក់ៈ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider Abadi បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងយោធាខ្លួន មានគម្រោងចាប់ផ្តើមប្រតិបត្តិការ ឆ្លងកាត់តំបន់ព្រំដែន នៅក្នុងប្រទេសស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកភេរវករ។ នេះបើយោងតាសារព័ត៌មាន Sputnuk ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន លោក Abadi បាននិយាយថា «ស្ថានការណ៍នៅស៊ីរី នៅតែជាបញ្ហាប្រឈមដ៏ពិតប្រាកដមួយ ហើយរដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងផ្តោតទៅលើការស្វែងរកដំណោះស្រាយ ជាមួយកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅក្នុងប្រទេសស៊ីរី»។
យ៉ាងណាមិញលោក Abadi បានកត់សម្គាល់ថា គម្រោងនេះ ត្រូវបានគេពិភាក្សា កាលពីថ្ងៃសៅរ៍ ជាមួយពួកមេបញ្ជាការយោធាអ៊ីរ៉ាក់ ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ាក់មិនមានចេតនារំលោភ លើអធិបតេយ្យភាពរបស់ប្រទេសណាមួយទ្បើយ៕
មតិយោបល់