ប៉ូឡូញៈ ក្រុមអ្នកតវ៉ាជនជាតិប៉ូឡូញរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ កាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធពិធី ៣៥ ឆ្នាំហើយ ចាប់តាំងពីការបង្រ្កាបដោយច្បាប់អាជ្ញាសឹកសម័យកុម្មុយនិស្ត ខណៈដែលពួកគេ កំពុងចោទប្រកាន់ បក្សខាងស្ដាំនិយមរបស់រដ្ឋាភិបាលសព្វថ្ងៃថា បានធ្វើឲ្យខូចដល់លទ្ធិប្រជាធិបតេយ្យនាពេលបច្ចុប្បន្ន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។
នៅរដ្ឋធានីវ៉ារស្សាវ៉ា បាតុករបានប្រមូលផ្តុំគ្នានៅមុខអតីតទីស្នាក់ការកណ្តាល របស់គណបក្សកុម្មុយនិស្តសហប្រជាពលករប៉ូឡូញ ហើយបន្ទាប់មកពួកគេ បានដើរជាក្បួនទៅកាន់អគារនៃគណបក្ស ruling Law & Justice (Pis) ។
លោក Mateusz Kijowski មេដឹកនាំនៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ បាននិយាយថា « បច្ចុប្បន្ន ទើបតែរយៈពេល ៣៥ ឆ្នាំកន្លងទៅសោះ ដែលធ្លាប់ត្រូវរដ្ឋាភិបាលគៀបសង្កត់ និងបិទសិទ្ធសេរីភាពរបស់យើង»។ «ថ្ងៃនេះយើងទាំងអស់គ្នា ត្រូវតែឈរជាមួយគ្នា សាមគ្គីភាពគ្នា ជាអ្វីដែលយើងបានមានមកដល់សព្វថ្ងៃនេះ ហើយវាគឺជាលទ្ធផលឆ្លុះបញ្ចាំងពីអតីតកាល ដែលជនជាតិយើងធ្លាប់តស៊ូដើម្បីវាផងដែរ»។
ក្នុងនោះដែរ បាតុករបាននាំគ្នាធ្វើការគោរព ចំពោះជនរងគ្រោះ ដែលត្រូវបានបង្រ្កាប តាមរយៈការដាក់ច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ១៩៨១ ផងដែរ។
មេដឹកនាំគណបក្ស PiS បានរិះគន់គណបក្សប្រឆាំងថា កំពុងព្យាយាមប្រៀបធៀបរដ្ឋាភិបាលបច្ចុប្បន្ន ទៅនឹងសម័យកាលនោះ ដែលចង់ធ្វើឲ្យប្រទេសប៉ូទ្បូញត្រឡប់ចូលទៅកាន់ច្បាប់អាជ្ញាសឹកម្ដងទៀត»៕
មតិយោបល់