ចិនៈ ប្រសិនបើរដ្ឋាលភិបាលក្រុងសេអ៊ូលជឿថា ការដាក់ប្រព័ន្ធការពារមីស៊ីលរបស់ក្រុងវ៉ាស៊ីនតោន អាចទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង មានប្រសិទ្ធិភាពនោះ រដ្ឋាលភិបាលប៉េកាំងថា វាជាយុទ្ធសាស្រ្តខុសឆ្គងទៅវិញទេ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។
ជាការពិតគឺថាអាមេរិកមិនខ្វល់ទេថា តើកូរ៉េខាងត្បូងមានសុវត្ថិភាព ឬក៏គ្មាននោះទេ ។ ធាតុពិតអ្វីដែលជាចង់បាននោះ គឺជាប្រព័ន្ធប្រឆាំងមីស៊ីលមួយ ដែលអាចធានាយោធាកំពូលរបស់អាមេរិក ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការអនុញ្ញាតឲ្យដាក់ THAAD របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងក្លាយជាផ្នែកមួយនៃឧបករណ៍យ៉ាងងាយ របស់ក្រុងវ៉ាស៊ីនតោន ដែលធ្វើឲ្យខ្លួនឯងបាត់បង់ស្វ័យភាព នៅក្នុងឧបាយកល និងការប្រតិបត្តិតាមគោល នយោបាយឯករាជ្យបរទេសមួយ។
ក្នុងនោះដែរ ជនជាតិកូរ៉េខាងត្បូង ត្រូវតែដឹងថា THAAD អាចមានដែនកំណត់លើឥទ្ធិពលប្រឆាំង នឹងកម្រិតមីស៊ីលរបស់កូរ៉េខាងជើងផងដែរ៕
មតិយោបល់