អាមេរិកៈ របាយការណ៍អាមេរិក រូបភាពផ្កាយរណបថ្មីមួយ បានបង្ហាញថា ចិនបានដំឡើងអាវុធការពារ ដែលកសាងវាទ្បើងជាបន្តបន្ទាប់ នៅលើកោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៦។
រដ្ឋាភិបាលក្រុងប៉េកាំង បានបង្កើតកូនកោះទាំង៧ នៅកោះប្រជុំ Spratly ដែលកំពុងមានជម្លោះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានសាងសង់ឡើងពីដុំដីតូចៗ និងថ្មប៉ប្រះទឹកជាច្រើន។
ជុំវិញបញ្ហានេះដែរ ចិនមិនទាន់បកស្រាយបំភ្លឺ ចំពោះការចោទប្រកាន់នេះទេ ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំង ធ្លាប់បានអះអាងថា ខ្លួននឹងមិនដាក់អាវុធ ក្នុងតំបន់ដែលកំពុងមានជម្លោះទ្បើយ៕
មតិយោបល់