ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កងទ័ពស៊ីរីវាយកម្ទេចអាវុធយោធារបស់ក្រុមភេវរក ISIL

ស៊ីរីៈ មេបញ្ជាការយោធាមួយ បាននិយាយថា កងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួន បានវាយបកទីតាំងយុទ្ធ សាស្ត្រសំខាន់ នៅក្នុងខេត្ត Lattakia និងបំផ្លាយអាវុធជាច្រើន របស់ក្រុមភេវរករ ដែលបានដឹកជញ្ជូន មកកាន់ខេត្តនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានអាទ្បាទ្បាំ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។

តាមប្រភពព័ត៌មានមិនបានផ្ដល់ពីទីតាំងតំបន់ជាក់លាក់ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់កងទ័ព ស៊ីរីនោះទេ ប៉ុន្តែគ្រាន់តែបាននិយាយពីតំបន់នៃទីក្រុង Kinsibba ដែលត្រូវពួកសកម្មប្រយុទ្ធកាន់កាប់ ហើយឥទ្បូវនេះ តំបន់នេះ ត្រូវាបានរំដោះចេញហើយ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីប្រតិបត្តិវាយលុករបស់កងទ័ពស៊ីរីរយៈពេល៥ ថ្ងៃ បានបង្ខំចិត្តឲ្យពួកភេវរកររត់ គេចខ្លួន ទៅកាន់តំបន់ផ្សេងៗជាច្រើន នៅទីក្រុង Lattakia និង Idlib ក្នុងប្រទេសស៊ីរី៕

Syrian Army Destroys Military Equipment Just Delivered ISIL Terrorists

មតិយោបល់