ហ្វីលីពីនៈ ចាប់តាំងពីការទ្បើងកាន់តំណែងរយៈពេល ៦ ខែកន្លងមក របស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ឃើញថាតួលេខនៃអ្នកស្លាប់បានកើនដល់ ៦.០០០ នាក់ហើយ ដោយសារសង្គ្រាមបង្រ្កាបថ្នាំញៀនរបស់លោក ដែលមានន័យថា ជាមធ្យមក្នុងមួយខែមនុស្ស ១.០០០ នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការណ៍នេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន Daily mail ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ពាក់ព័ន្ធសង្គ្រាមបង្ហូរឈាមថ្នាំញៀននេះ លោក Duterte ធ្លាប់បានលើកទ្បើងថា លោក មិនត្រឹមតែជាអ្នកបញ្ជារឲ្យសម្អាតក្រុមឈ្មួញជួញដូរគ្រឿងញៀន ក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានចូលរួមបង្ក្រាប និងសម្លាប់ជនល្មើសក្នុងឧក្រិដ្ឋកម្មគ្រឿងញៀន ដោយផ្ទាល់ផងដែរ។
សម្រាប់គោលនយោបាយលោក Duterte នេះដែរ បានធ្វើឲ្យពិភពលោក កំពុងដាក់វិធានការថ្កោទោស ប៉ុន្តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ លោកបែរជាមិនមានការតក់ស្លុតអ្វីទ្បើយ ដោយឆ្លើយតបចំពោះរាល់អ្នកដែលបានរិះគន់ និងប្រមាថលោកនូវសម្ដី ៥ ឃ្លា ទៅកាន់សាធារណជនដូចជា ហៅសម្តេចប៉ា ថាជាកូនស្រីសំផឹង គំរាមកំហែងចាក់ចេញពី អង្គការសហប្រជាជាតិ បន្ទាប់ពីរិះគន់ថា ឆ្កួត
ហៅអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំហ្វីលីពីនថា ជាខ្ទើយ
និងហៅប្រធានាធិបតីអាមេរិក លោក អូបាម៉ា ថាជាកូនស្រីសំផឹង ឬស្រីខូច ជាងនេះទៅទៀតថែមទាំងប្រៀបប្រដូចខ្លួនឯង ទៅនឹង ហ៊ីត្លែរ ក្នុងផ្លូវដ៏ល្អមួយទៀតផង៕
មតិយោបល់