ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ករណីបំផ្ទុះគ្រាប់បែកនៅពិធីមង្គលការអ្នកស្លាប់និងរបួសកើនជិត ១៥០នាក់

តួកគី: បើតាមមន្ត្រីជាន់ខ្ពស់របស់ប្រទេសតួកគីដែលសុំមិនបញ្ចេញឈ្មោះដោយ​សារ​វាជា​ពិធីការរដ្ឋាភិបាលបានឲ្យដឹងថា មានករណីបំផ្ទុះគ្រាប់បែកនៅឯរោងពិធីមង្គលការមួយកន្លែង នៅភាគ​អាគ្នេយ៍ប្រទេសតួកគី បានសម្លាប់មនុស្សកើនដល់ ៥០នាក់និងរងរបួស ៩៤នាក់ផ្សេងទៀត​នៅយប់​ថ្ងៃ សៅរ៍ម្សិល​មិញ​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី២១ សីហា ឆ្នាំ២០១៦។

ករណីបំផ្ទុះនេះបានកើតឡើងនៅក្នុងទីក្រុង Gaziantep នៅទីតាំងចម្ងាយប្រហែល ៩៥គីឡូម៉ែត្រ ស្មើនឹង ៦០ម៉ាយ ភាគខាងជើងនៃទីក្រុងអាឡេប៉ូរបស់ស៊ីរី ដែលហែកហួរដោយសង្គ្រាមឥតឈប់ឈរ។
ទីភ្នាក់ងាររបស់រដ្ឋ Anadolu បានរាយការណ៍មកថា អភិបាលប្រចាំតំបន់លោក Ali Yerlikaya បានហៅឧប្បត្តិហេតុនេះថា ជាការវាយប្រហារភេរវករនិងបាននិយាយថា វាបានកើតឡើងនៅក្នុងសង្កាត់ Akdere នៃស្រុក Sahinbey។ ហើយគ្មានសេចក្តីលម្អិតអ្វីដែលបណ្តាលមកពីការបំផ្ទុះនេះ។

ប្រទេសតួកគីបានជួបភាពចលាចលយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែចុងក្រោយនេះ ដោយមានការប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារយោធា កាលពីខែកក្កដានិងការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សជាបន្តបន្ទាប់។ ដោយឡែក ការវាយ​ប្រហារច្រើនបំផុតសម្លាប់មនុស្ស ៤៤នាក់​នៅក្នុងខែកក្កដា ដោយសង្ស័យថា ក្រុម ISIS បានបំផ្ទុះគ្រាប់​បែក​អត្តឃាតនៅព្រលានយន្តហោះ Ataturk រដ្ឋធានីអ៊ីស្តង់ប៊ុល។

សូមបញ្ជាក់ថា កាលពីខែមីនា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ នៅក្នុងរដ្ឋធានីអង់ការ៉ា។ ក្រុមឧទ្ទាមឃើដ បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ៕

Turkey-explosion wedding

មតិយោបល់