អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានខកចិត្តយ៉ាងខ្លាំង កាលពីថ្ងៃព្រហស្បតិ៍អំពីការមិនឲ្យតម្លៃទៅលើជ័យជម្នះរបស់លោក លើលោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យ តាមរយៈការបន្តបញ្ចេញព័ត៌មានដែលថា រុស្ស៊ីបានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីបង្កើនឱកាសទទួលបានជ័យជម្នះរបស់លោក។
នេះយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។
លោក Trump បានសួរនៅក្នុងប្រអប់បញ្ចេញមតិយោបល់លើបណ្តាញសង្គម Twitter ថា «ប្រសិនបើរុស្ស៊ី ឬអង្គភាពផ្សេងទៀត បានលួចចូលក្នុងប្រព័ន្ធកុំព្យូទ័រ ហេតុអ្វីបានជាសេតវិមានរង់ចាំយូរម្ល៉េះ ទម្រាំចាត់វិធានការ? ហេតុអ្វីបានជាពួកគេទើបតែចាត់វិធានការ ក្រោយពេលដែលលោកស្រី Hillary ចាញ់ ។
ជំនួយការជាន់ខ្ពស់ម្នាក់របស់លោក Trump គឺលោកស្រី Kellyanne Conway នៅក្នុងបទសម្ភាសន៍មួយ តាមទូរទស្សន៍ បានស្តីបន្ទោសដល់អ្នកនាំពាក្យសេតវិមាន លោក Josh Earnest ចំពោះការផ្តល់យោបល់ កាលពីថ្ងៃពុធថា លោក Trump ប្រហែលជាបានដឹងក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការបោះឆ្នោត អំពីអន្តរាគមន៍របស់រុស្ស៊ី នៅក្នុងការប្រជែងយកតំណែងប្រធានាធិបតីអាមេរិក ហើយថា ការអន្តរាគមន៍របស់ពួកគេមានឥទ្ធិពលអវិជ្ជមាន ដល់យុទ្ធនាការរបស់លោកស្រី Clinton៕
មតិយោបល់