ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ហាង Walmart នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក ជម្លៀសមនុស្សចេញបន្ទាប់ពីការគំរាមបំផ្ទុះគ្រាប់បែក

អាមេរិក: ការគំរាមបំផ្ទុះគ្រាប់បែកនៅរសៀលថ្ងៃសុក្រ បានបង្ខំឱ្យបុគ្គលិកនិងអ្នកដើរផ្សារ ត្រូវបានជម្លៀសចេញពីហាងលក់ទំនិញ Walmart នៅក្នុងទីក្រុង Houston ដែលជាទីក្រុងធំបំផុតនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ កក្កដា ឆ្នាំ២០១៦នេះ។

បើយោងតាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ABC13 បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងហាងលក់ទំនិញ Walmart នៅភាគពាយព្យតំបន់ Harris បន្ទាប់ពីប៉ូលិសទទួលបានការហៅទូរស័ព្ទមួយអំពីការគំរាមកំហែងដោយបំផ្ទុះគ្រាប់បែកនៅម៉ោងប្រហែល ៥រសៀលត្រូវនឹងម៉ោងក្នុងស្រុក។

វាមិនទាន់ដឹងច្បាស់ថាតើមានមនុស្សប៉ុន្មាននាក់នៅខាងក្នុងហាងនេះ ប៉ុន្តែប៉ូលិស Houston បានស្វែងរកគ្រឿងបំផ្ទុះគ្រាប់បែកនៅក្នុងហាងនេះផងដែរ។

ហាងទំនិញ Walmart ដែលជាក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍របស់អាមេរិកដែលមានទីស្នាក់ការកណ្តាលការលក់រាយនៅរដ្ឋ Bentonville, រដ្ឋ Arkansas មានហាងលក់ចំនួន១១.៥៣៤ និងក្លឹបក្នុងប្រទេសនិងតំបន់ចំនួន២៨។

សូមបញ្ជាក់ថា ផ្សារទំនើបនេះបានទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែក ហើយវាក៏ជាកន្លែងដែលធ្លាប់មានអំពើហិង្សានៅក្នុងអតីតកាល។ កាលពីថ្ងៃទី១៤ ខែមិថុនា ប៉ូលិសបានបាញ់និងសម្លាប់ចំណាប់ខ្មាំងដែលជាឃាតកប្រដាប់អាវុធនៅឯហាងលក់ក្រុមហ៊ុន Walmart នៅក្នុងទីក្រុង Amarillo ភាគខាងជើងរដ្ឋតិចសាស់៕

Walmart

មតិយោបល់