ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ បបួលគ្នាធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់មិនបានសម្រេច នាំគ្នាមកអង្គុយផឹកកាហ្វេ ភ្លេចខ្លួនត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចហាងកាហ្វេ តាមបណ្តោយផ្លូវ៣៨៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។
មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យទាំង៣នាក់ មុនដំបូងឡើយជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីស្ត្រីម្នាក់ តែមិនបានសម្រេច រួចក៏បើកម៉ូតូគេចខ្លួនមកសម្ងំអង្គុយផឹកកាហ្វេ ភ្លេចខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ល្បាតក្នុងខណ្ឌចំការមន បានឃើញក៏ធ្វើការចាប់ឃាត់ខ្លួនពួកគេទាំង៣នាក់តែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនខ្លួនទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕



មតិយោបល់