ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សិស្សស្រីចំនួន ៦០នាក់កំពុងពុលអាហារនៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ បើតាមអ្នកនាំពាក្យប៉ូលិស បាននិយាយថា សិស្សសាលាស្រីចំនួនប្រហែល ៦០នាក់ កំពុងពុលអាហារ ដោយមិនដឹងមូលហេតុ នៅឯស្រុក Rustaq ក្នុងខេត្តTakhar ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ុនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦។

សិស្សស្រីថ្នាក់ទី ១២ ចំនួន ៦០នាក់ នៅសាលា Mir Mulai Girl ក្នុងស្រុក Rustaq បានពុលអាហារ ដោយមិនដឹងមូលហេតុនៅវេលាម៉ោងប្រហែលជា ១០ព្រឹកថ្ងៃនេះ បន្ទាប់ពីពួកគេ ត្រូវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ បានប្រាប់ភ្នាក់ងារព័ត៌ស៊ិនហួរ៕

3A509694-0075-4E6E-BB80-8AFD75CD55B3_mw1024_s_n 68FF38CE-94F4-4B6D-B3DD-49B54535DC71_w640_r1_s

មតិយោបល់