ព័ត៌មានអន្តរជាតិ

ជំនួញពាន់លានដុល្លារ នឹងលិចឡើងក្រោយកិច្ចប្រជុំ សមមិត្តពាន់ឆ្នាំ

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​ថា ​ចំណង​មិត្តភាព​រវាង​អាម៉េរិក​និង​ជប៉ុន​គឺចំណង​មិត្តភាព​ពាន់ឆ្នាំ​​ ហើយ​លោក​បាន​ប្រកាស​ថា​សម្ព័ន្ធ​មិត្ត​រវាង​ប្រទេស​ទាំង​ពីរ​គឺ​មូលដ្ឋាន​គ្រឹះ​សន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក ​ត្រាំ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន ​Shinzo Abe ថា យើង​បេ្តជ្ញា​ថា​នឹង​ការពារ​សន្តិសុខ​ជប៉ុន​និង​តំបន់​ទាំង​អស់​ ក្រោម​រដ្ឋបាល​គ្រប់​គ្រង​របស់​យើង ហើយ​បេ្តជ្ញា​ថា​នឹង​ពង្រឹង​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​មួយនេះ។

លោក Abe ​ថ្លែង​ថា​ អាម៉េរិក និងជប៉ុន ​បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​នៃ​គ្រោង​ការណ៍​ថ្មី​មួយ​ដែល​ពិភាក្សា​អំពី​សេដ្ឋកិច្ច​ ហើយ​កិច្ច​ព្រមព្រៀង​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ក៏​ជា​ប្រធានាបទ​មួយ​នៅ​ក្នុង​កិច្ចពិភាក្សា​នេះ​ផង​ដែរ។ ​លោក​ ត្រាំ​ បាន​ថ្លែង​ថា​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ណា​ក៏​ដោយ​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​តែប្រកប​ដោយ​សេរី យុត្តិធម៌ និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក‍។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe ​បាន​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​រយៈ​ពីរ​ថ្ងៃ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលម៉ិញ​នេះ​ ដែល​បាន​ផ្តល់​ឱកាស​ដល់​មេដឹកនាំ​ទាំង​ពីរ​រូប​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​ការ​ពារ​សន្តិសុខ​ដ៏​យូរ​អង្វែង​និង​ការ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោក Sean Spicer បាន​ថ្លែង​ថា ខ្ញុំ​គិត​ថា លោក​ប្រធានាធិបតី​ពិត​ជា​រីករាយ​ដែល​បាន​ជួប​ជាមួយ​លោក Abe ហើយ​លោក​មិន​ត្រឹម​តែ​ចង់​ស្គាល់​ពី​លោក Abe ឲ្យ​បាន​ច្រើន​ជាង​មុន​នោះ​ទេ លោក​ថែម​ទាំង​ចង់​បង្កើន​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ជាង​មុន​ទៅ​ទៀត។

យោងតាមអ្នកវិភាគនយោបាយអាស៊ីបានឲ្យដឹងថាកាលដែលលោកត្រាំធ្វើដូច្នោះពីព្រោះជប៉ុនចង់
បង្កើនការវិនិយោគដោយផ្តល់នៅអាម៉េរិក ដូចជាក្រុមហ៊ុនវិនិយោគលើសំណង់ និងរោងចក្រផលិតរថយន្ត ជាដើម ហើយលោកត្រាំបានហៅយុទ្ធសាស្ត្រ សមមិត្តពាន់ឆ្នាំ៕

មតិយោបល់