ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានឲ្យដឹងថា អ្នកប្រដាល់ជើងខ្លាំងហ្វីលីពីន Many Paquiao អាចនឹងក្លាយជាប្រធានាធិបតីហ្វីលីន នៅថ្ងៃណាមួយ ។ ថ្លែងយ៉ាងដូច្នោះ ក្នុងពិធីខួបកំណើត អ្នកប្រដាល់ខាងលើ គម្រប់អាយុ ៣៨ ឆ្នាំ នៅថ្ងៃទី១៧ ខែធ្នូ ម្សិលមិញ។
យោងតាមគេហទំព័រ inquirer បានចុះផ្សាយឲ្យដឹងថា ក្នុងពិធីខាងលើ Rodrigo Duterte និយាយទៅកាន់ Pac Man ថា «អនាគតប្រធានាធិបតី»។Rodrigo Duterte ថា«ខ្ញុំគិតថាអ្នកនឹងក្លាយជាប្រធានាធិបតី វារឿងពិត» ។
នេះមិនមែនជាលើកទី១នោះទេ ដែល Rodrigo Duterte បានបំផុសគំនិត ទៅកាន់ Many Paquiao ថាជាប្រធានាធិបតីនោះ ។ដោយ កាលពីខែមុននេះ អ្នកប្រដាល់ខាងលើ ចូលសម្តែងការគួរសម ប្រធានធិបតីខាងលើ ក៏ លោក Rodrigo Duterte ហៅអ្នកប្រដាល់រូបនេះថា ជា ប្រធានាធិបតីមួយរូបផងដែរ។ ប៉ុន្តែ Pac Man ថាតំណែងប្រធានាធិបតី លោកមិនទាន់គិតគូរនៅឡើយនោះទេ ហើយក៏មិនទាន់ស្ថិតក្នុងចិត្តគំនិតខ្លួនផងដែរ៕
មតិយោបល់