ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សចំនួន ១៧នាក់ត្រូវបានសម្លាប់ សង្ស័យថា ជាពួកក្រុមឧទ្ទាមអ៊ូហ្គង់ដា នៅភាគខាងកើត ប្រទេសកុងហ្គោ

កុងហ្គោ: យ៉ាងហោចណាស់មនុស្សចំនួន ១៧ នាក់ត្រូវបានសម្លាប់ កាលពីយប់ថ្ងៃអង្គារ សង្ស័យថា ជាការវាយប្រហាររបស់ ពួកក្រុមឧទ្ទាមអ៊ូហ្គង់ដា និងកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) នៅភូមិ Mimibo និង Mutsonge ចម្ងាយ ៦០គីទ្បូម៉ែត្រពីភាគឦសាននៃទីក្រុង Beni ភាគខាងជើងខេត្ត Kivu ក្នុងប្រទេសកុងហ្គោភាគខាងកើត។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦។

ចំនួនមនុស្សស្លាប់ បានកើនទ្បើង បើតាមរបាយការណ៍ នៅថ្ងៃពុធនេះ ដែលចេញដោយអ្នកនាំពាក្យរបស់កងទ័ព លោក Lieutenant Mac Azukayi បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានស្រី្ដចំនួន ១០នាក់ និងក្មេងចំនួន ៥នាក់ទៀត។

អ្នកនាំពាក្យរូបនេះ ក៏បានឱ្យដឹងបន្ថែមថា ចំនួនមនុស្សស្លាប់ គ្រាន់តែជាតួលេខបណ្តោះអាសន្នប៉ុណ្ណោះ ហើយមកទាល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ អំពីចំនួនមនុស្សស្លាប់ និងរបួសរវាងភាគីទាំងសងខាងនៅទ្បើយទេ។

បើយោងតាមសាក្សីម្នាក់់ ឃើញហេតុការដោយផ្ទាល់ភ្នែក បាននិយាយថា ពួកក្រុមឧទ្ទាម បានលួចចូលក្នុងផ្ទះរបស់ប្រជាជន និងបានកាប់ជនរងគ្រោះរហូតដល់ស្លាប់ ដោយប្រើវត្ថុរឹង ឬបាញ់ពួកគេ៕

70317cbe-6fae-48ab-bad4-4ecbffd6a3bf Ugandan+rebels+PIX

មតិយោបល់