ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ឃុំខ្លួនមនុស្ស ១២នាក់ ពីបទលួចចាក់សំរាមនៅមាត់បឹងនៅទីក្រុងស៊ូចូវ

ចិន: ប៉ូលិសនៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន បានឃុំខ្លួនមនុស្ស ១២នាក់ ដោយចោទប្រកាន់ពីបទលួចចាក់ សំរាមដ៏ច្រើនលើសលប់នៅមាត់បឹងនៅក្នុងទីក្រុងស៊ូចូវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យការិយាល័យសន្តិសុខសាធារណៈរបស់ទីក្រុងនេះ កាលពីថ្ងៃពុធម្សិលមិញ បានឱ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទលួច ចាក់សំរាម ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា នៅលើមាត់ទន្លេរ Taihu នៅជិតគ្លីនិកស្តារនីតិសម្បទាគ្រឿងញៀននៅក្នុងតំបន់ទេសចរណ៍ក្រុង Suzhou Taihu ។

សំរាមប្រមាណជជាង ២០.០០០តោននៃកាកសំណល់ដែលមានភាគច្រើនជាសម្ភារសំណង់ត្រូវបានរកឃើញនៅទូទាំងមាត់ទន្លេរ ដែលមានចម្ងាយ ២.៤០០ម៉ែត្រការ៉េ។ ក្រោមការសួរចម្លើយប៉ូលិស ជនសង្ស័យបានសារភាពថា គេបានបោះចោលប្រមាណ ១២.០០០តោនតែប៉ុណ្ណោះ។

ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ បន្ទាប់ពីអាជ្ញាធរដែនសមុទ្រក្នុងតំបន់បានរឹបអូសនាវាចំនួន ៨គ្រឿង ដែលដឹកសុទ្ធតែកាកសំណល់ចំនួន ៤.០០០តោនដែលប៉ូលិសសង្ស័យថា ជាសម្ភារសំណង់និងសំរាមនៅគ្រួសារនៅក្បែរមាត់ទន្លេរនេះ។

ប៉ូលិសបាននិយាយថា នាវាទាំងនេះបានដឹកកាកសំណល់មកពីតំបន់ Jiading ដែលជាស្រុកនៅជាយទីក្រុងសៀងហៃ។មនុស្សចំនួន ៦នាក់ផ្សេងទៀត បានជាប់ពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ៕

CmvdUJsWAAAHN71.jpg medium

មតិយោបល់