ព័ត៌មានអន្តរជាតិ

មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេទ្បា អំពាវនាវឲ្យមានការតវ៉ាបន្ថែម ខណៈដែលលោក Maduro បង្ហាញពីកម្លាំងយោធា

វ៉េណេស៊ុយអេទ្បាៈ នៅក្នុងសកម្មភាពបង្ហាញសាច់ដុំដាក់គ្នាមួយ បានធ្វើឱ្យប្រធានាធិបតីនីវ៉េណេស៊ុយអេទ្បា លោក Nicolas Maduro បានជួបប្រជុំជាមួយសមាជិកនៃកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រួតពិនិត្យ ក៏ដូចជាបង្ហាញផ្នែកយោធាដ៏រឹងមាំ ខណៈមេដឹកនាំបក្សប្រឆាំង លោក Juan Guaido កំពុងប្រកួតប្រជែងតំណែងជាមេដឹកនាំក្នុងប្រទេស បានអំពាវនាវឲ្យមានការតវ៉ា តាមដងផ្លូវសារជាថ្មី។​ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។

លោក Maduro កំពុងប្រឈមនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក ចំពោះអំណាចរបស់លោក បន្ទាប់ពីលោក Guaido បានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន មុនពេលអ្នកគាំទ្រអបអរសាទរ នៅក្នុងរដ្ឋធានីការ៉ាកាស ដោយលើកឡើងពីការបោះឆ្នោត ដែលបានក្លែងបន្លំកាលពីឆ្នាំមុន។

នៅក្នុងការផ្សាយផ្ទាល់មួយ កាលពីថ្ងៃអាទិត្យលោក Guaido បានជំរុញឲ្យពលរដ្ឋវ៉េណេស៊ុយអេឡាទាំងអស់ ដើរតាមដងផ្លូវក្នុងចលនាតវ៉ា ដោយសន្តិវិធីនៅថ្ងៃពុធអំទ្បុងពេលថ្ងៃត្រង់ ដើម្បីស្នើសុំជំនួយមនុស្សធម៌ នៅក្នុងប្រទេស ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងនយោបាយ ដែលបានធ្វើឲ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីប្រទេស នៅក្នុងឆ្នាំថ្មីៗនេះ។

ក្នុងនោះមេដឹកបក្សប្រឆាំងនាំវ័យ ៣៥ ឆ្នាំរូបនេះ ក៏បានអំពាវនាវដល់ប្រជាជនរស់នៅក្នុងប្រទេស និងក្រៅប្រទេសដែលនៅទូទាំងពិភពលោក ឱ្យធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅថ្ងៃសៅរ៍ ស្របពេលជាមួយនឹងសហភាពអឺរ៉ុប ព្រមានឲ្យការបោះឆ្នោតថ្មី ហើយត្រូវបានច្រានចោលដោយលោក Maduro៕

មតិយោបល់