ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិនលុបចោល ៣០៩ ជើងហោះហើរ ដោយសារផ្សែងអ័ព្ទពុលខ្លាំង

ចិនៈ នៅថ្ងៃអាទិត្យ ជើងហោះហើររាប់រយ ត្រូវបានលុបចោល នៅទីក្រុងកំពង់ផែធានជីន ភាគខាងជើងប្រទេសចិន ដោយសារតែផ្សែងអ័ព្ទខ្លាំងមើលមិនឃើញ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។

រដ្ឋាភិបាលក្រុង បានប្រកាសជូនដំណឹងចំពោះផ្សែងអ័ព្ទ និងចេញសញ្ញាពណ៌ទឹកក្រូចព្រមាន កាលពីយប់ថ្ងៃសៅរ៍ ដើម្បីដាស់តឿនឲ្យពលរដ្ឋបានដឹងថាមានការបំពុលកម្រិតធ្ងន់ធ្ងរ។

សរុបចំនួន ៣០៩ ជើងហោះហើរ ត្រូវបានលុបចោល ដោយ ១៥ ជើងហោះហើរ ត្រូវបង្ខំចុះចតនៅព្រលានយន្តហោះផ្សេងទៀត និងជើងហោះហើរមួយទៀត បានត្រឡប់មកវិញនៅម៉ោង ៣ រសៀល។

ការិយាល័យអាកាសធាតុក្នុងតំបន់ បានព្យាករថា ផ្សែងអ័ព្ទនឹងបន្តមានរហូតដល់ថ្ងៃទី៥ ខែមករា ខណៈដែលអាកាសធាតុត្រជាក់ នៅរាយបាយជាមួយអ័ព្ទបំពុលនេះ៕

មតិយោបល់