ឥណ្ឌូនេស៊ីៈ មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា សាទ្បាងដឹកមនុស្សជាង ២០០ នាក់ ត្រូវបានឆាបឆេះ ដែលបណ្ដាលឲ្យមនុស្ស ២៣ នាក់បាត់បង់ជីវិត ២០ នាក់រងរបួស និង ១៧ នាក់ទៀតបាត់ខ្លួន នៅទីក្រុងហ្សាការតា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។
លោក Sefly Madrena មន្ត្រីទទួលបន្ទុកនៅការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា ក្នុងចំណោមអ្នករបួស ២០ នាក់ មានមនុស្ស ៩ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ ។
សាឡាងខាងលើនេះ ជារបស់ក្រុមហ៊ុន Zahro Express បានដឹកអ្នកដំណើរពីកំពុងផែ Muara Angke ឆ្ពោះទៅ កោះ Tidung ប៉ុន្តែពេលមកដល់ឈូងសមុទ្រនៃទីក្រុងហ្សាការតា ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី វាក៏បានឆាបឆេះ ប៉ុន្តែវាមិនបានលិចនោះទេ។
លោកបានបន្ថែមថា «ភាគច្រើននៃជនរងគ្រោះ ជាភ្ញៀវទេសចរ ត្រូវបានរកឃើញនៅក្បែរទ្វារចេញ នៅផ្នែកខាងមុខនៃសាទ្បាងនេះ ដោយពួកគេព្យាយាម ដើម្បីគេចផុតពីភ្លើង៕
មតិយោបល់