ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ខ្យល់ព្យុះ និងព្រិលធ្លាក់យ៉ាងខ្លាំង វាយប្រហារនៅអូទ្រីស

អូទ្រីសៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃពុធ បានរាយការណ៍ថា ដោយសារខ្យល់ព្យុះ និងព្រិលធ្លាក់យ៉ាងខ្លាំង បានបណ្ដាលឲ្យមានបញ្ហាធ្វើចរាចរណ៍ និងការខូចខាតជាច្រើន នៅក្នុងប្រទេសអូទ្រីស។ នេះយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។

តាមអាជ្ញាធរ បានបញ្ជាក់ថា មានការហៅទូរស័ព្ទទៅកាន់ក្រុមពន្លត់អគ្គិភ័យជាច្រើន ដោយសារនៅរដ្ឋធានីវីយែន ត្រូវបានគេកត់សម្គាល់ឃើញថា មានកម្លាំងខ្យល់ខ្លាំងរហូតដល់ទៅ ៩០ គីឡូម៉ែត្រក្នុង១ម៉ោង ខណៈមានសញ្ញានៃការព្រមានអំពីអាកាសធាតុទាំងព្រឹក ដោយព្រួយបារម្ភថា អាចនឹងមានគ្រោះថ្នាក់រលំដើមឈើ និងប៉ើងដំបូលផ្ទះជាដើម។

ផ្នែកខ្លះនៃរដ្ឋធានីនេះ ត្រូវបានវាយប្រហារដោយព្រិលធ្លាក់ខ្លាំង នៅផ្លូវមួយចំនួនត្រូវបានបិទ និងរថយន្តធុនធ្ងន់ជាច្រើន ត្រូវបានជាប់គាំងនៅទីនោះ។

វិទ្យាស្ថានឧតុនិយមកណ្តាល និងភូមិសាស្ត្រ (ZAMG) បាននិយាយថា វាមិនរំពឹងទុកទេថា បញ្ហាអាកាសធាតុនេះ នឹងអាចបន្ធូរបន្ថយនៅពេលយប់នោះ៕

មតិយោបល់