ថៃៈ អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីង ឡាក់ ត្រូវបានតុលាការបបយោធារឹបអូស ទ្រព្យសម្បត្តិ និងពិន័យជាប្រាក់ ៣៥ពាន់លានបាត ត្រូវនឹង ៩៩៩.៨៧ លានដុល្លារអាមេរិក ក្នុងករណីគោនយោបាយស្រូវ ក្នុងអាណត្តិរបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។
លោកស្រី យីង ឡាក់ ត្រូវបានបណ្ដេញចេញពីតំណែង ក្នុងឆ្នាំ២០១៤ បន្ទាប់ពីត្រូវបានតុលាការរបបយោធា ចោទប្រកាន់លោកស្រី ពីបទបង្កើនតំលៃស្រូវហួសពីតំលៃទីផ្សា ដើម្បីឲ្យខ្លួនអាចទ្បើងកាន់អំណាច ក្នុងឆ្នាំ២០១១។
បើតាមសំដីរបស់អ្នកស្រីយីនឡាក់ បាននិយាយថា ការចោទប្រកាន់មួយនេះ គ្រាន់តែជាលេស ដើម្បីកុំឲ្យលោកស្រី កាន់អំណាចតែប៉ុណ្ណោះ។
តាមអ្នកវិភាគបានឲ្យដឹងថា ការរឹបអូសទ្រព្យសម្បត្តិអតីតនាយរដ្ឋមន្រ្តីរូបនេះ គឺគ្រាន់តែជាផ្នែកមួយ ដែលចង់បញ្ចប់អំណាចរបស់លោកស្រី យីង ទ្បាក់ និងបងប្រុសលោកស្រីតែប៉ុណ្ណោះ៕
មតិយោបល់