ស៊ីរីៈ ក្រុមអ្នកសង្កេតការណ៍ក្នុងប្រទេស បានឲ្យដឹងនៅថ្ងៃសៅរិ៍នេះថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងរថយន្តមួយ ដោយពួកក្រុមឧទ្ទាមនៅទីក្រុង Azaz ភាគខាងជើងប្រទេសស៊ីរី បានបណ្ដាលឲ្យស្លាប់មនុស្សយ៉ាងហោចណាស់ ៤៣ នាក់ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧។
អ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរី បាននិយាយថា រថយន្តនេះ ត្រូវបានបើកមកបំផ្ទុះខាងក្រៅអគារតុលាការមួយកន្លែង ក្នុងទីក្រុង Azaz ស្ថិតនៅភាគខាងជើងទីជនបទនៃខេត្តអាឡេប៉ូ ជិតព្រំដែនប្រទេសតួកគី៕


មតិយោបល់