អាហ្វហ្គានីស្ថាន:បើតាមអ្នកនាំពាក្យប៉ូលិសក្នុងខេត្តលោក Zabihullah Sheja នៅថ្ងៃពុធនេះ បាននិយាយថា ក្រុមសកម្មប្រយុទ្ធពួកតាលីបង់ចំនួន ៤នាក់បានស្លាប់ និង១២ នាក់ទៀតរងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នានៅស្រុក Dand-e-Shahabudin ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៦។
ក្នុងរបាយការណ៍របស់លោក Sheja ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា ពួកក្រុមឧទ្ទាមតាលីបង់ចំនួន ៤ នាក់បានស្លាប់ និង១២នាក់ទៀតរងរបួស ក្រោយការផ្ទុះការប្រយុទ្ធដាក់គ្នា នៅភាគខាងជើងខេត្ដ Baghlan ចម្ងាយ ១៦០គីទ្បូម៉ែត្រពីភាគខាងជើងនៃទីក្រុងកាប៊ុល។
ដោយទ្បែកការស្លាប់ និងរងរបួសនេះ ដោយសារមានតែទៅលើភាគីសន្តិសុខតែម្ខាង ហេតុដូចនេះ ខាងក្រុមមន្ត្រីមិនបានថ្លែងប្រាប់អ្វីឲ្យដឹងនោះទេ៕
មតិយោបល់