អាមេរិកៈ លោកឧត្តមសេនីយ៍ Robert Neller មេបញ្ជាការជាន់ខ្ពស់កងទ័ពជើងទឹកអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យោធាអាមេរិក កំពុងស្ថិតនៅក្នុងផែនការប្រុងប្រយ័ត្ន ក្នុងករណីផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។
ការថ្លែងរបស់លោកកើតឡើង ក្នុងគ្រាដែលគេជឿថា កម្រទៅរួចណាស់ ដែលភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចថមថយទាំងស្រុង នៅអំទ្បុងការប្រកួតកីទ្បាអូឡាំពិករដូវរងារឆ្នាំ ២០១៨ ក្នុងទីក្រុង Pyeongchang នាពេលខាងមុខ ។
ដោយលោកបាននិយាយថា អ្វីដែលអ្នករាល់គ្នាបានគិតបំផុតនោះ សម្រាប់ប្រទេសកូរ៉េទាំងពីរនៅពេលនេះ គឺគ្រាន់តែសម្លឹងមើលទៅលើភូមិសាស្រ្ត ហើយដឹងពីផែនការ និងការរៀបចំរបស់ពួកគេដ៏សមហេតុផលមួយចំនួន ខណៈដែលធាតុពិតនោះ វាគ្រាន់តែជាការប្រុងប្រយ័ត្នមួយប៉ុណ្ណោះ។
យ៉ាងណាមិញការពិពណ៌នារបស់មេបញ្ជាការរូបនេះ ហាក់មិនទាន់ច្បាស់ទេថា លោកចង់ផ្ដោតទៅលើសង្គ្រាមរវាងអន្តរកូរ៉េ ជាលើកទីពីរឬយ៉ាងណា ដោយលោកគ្រាន់តែបានលើកទ្បើងថា វានឹងក្លាយជាការប្រយុទ្ធហិង្សាយ៉ាងខ្លាំងក្លា ទៅលើអ្វីមួយ ដែលពិតប្រាកដ ហើយគ្រប់គ្នានឹងត្រូវរៀបចំខ្លួន សម្រាប់រឿងមួយនេះ៕
មតិយោបល់