ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដាច់ភ្លើងទូទាំងក្រុងព្រះសីហនុ រយៈពេល២ម៉ោង

ភ្នំពេញ: ក្រុងព្រះសីហនុទាំងមូល នឹងគ្មានភ្លើងប្រើប្រាស់រយ:ពេល២ម៉ោង នៅថ្ងៃទី១៥ ខែមករាខាងមុខ ខណ:ដែលអាជ្ញាធរអគ្គិសនីនឹងផ្ដាច់ចរន្ត ដើម្បីសម្អាតឧបករណ៍អគ្គិសនី។ នេះបើតាមសេចក្ដីជូនដំណឹងចេញផ្សាយមុននេះ១ម៉ោង នៅលើហ្វេសប៊ុកផ្លូវការរបស់អគ្គិសនីខេត្តព្រះសីហនុ។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា អគ្គិសនីខេត្តព្រះសីហនុ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន ក្នុងក្រុងព្រះសីហនុ ទាំងមូល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩៖០០ព្រឹក រហូតដល់ម៉ោង១១​៖០០នាទី ថ្ងៃត្រង់។

ការផ្ដាច់ចរន្តអគ្គិសនីនៅទូទាំងក្រុងព្រះសីហនុ ពេលនេះ គឺដើម្បីឲ្យក្រុមការងារធ្វើការជូតសម្អាតតាមទូទ្វារចរន្ត និងទូក្បាលម៉ាស៊ីន នៅក្នុងបន្ទប់ទូបញ្ជាអគ្គិសនីខេត្តព្រះសីហនុ៕

មតិយោបល់