ភ្នំពេញ ៖ មានការប៉ះទង្គិចគ្នាមួយ រវាងអង្គការក្រុមសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាននៅមុខរដ្ឋសភា កើតឡើងក្រោមពេលដែលអង្គការសហជីពសង្គមស៊ីវិល ជាង១០០នាក់ មកធ្វើការតវ៉ាប្រឆាំង នឹងច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល ។ ក្នុងការប៉ះទង្គិចគ្នានេះ បណ្ដាលឲ្យបុរសម្នាក់រងរបួសបែកក្បាល ។
ក្រោយពីមានការប៉ះទង្គិចគ្នា រវាងអង្គការសហជីប និងអាជ្ញាធរមួយប្រាយ រួចមកមកក្រុមអង្គការសង្គមស៊ីវិលទាំងនោះ មិនទាន់បានរំសាយនៅឡើយទេ នៅបន្ដប្រមូលផ្ដុំគ្នាតាមលើសួនមុខរង្វង់មូលសម្ដេចព្រះសង្ឃ ជួន ណាត នៅឡើយ។
សូមបញ្ជាក់ថា សម័យសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ នៅព្រឹកថ្ងៃទី០៤ ខែមេសានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមកម្មវិធីដែលបានគ្រោងទុក ដោយមានសមាជិក សមាជិការដ្ឋសភា ចំនួន១០៧រូបបានអញ្ជើញចូលរួម ដើម្បីធ្វើការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តសមាសភាពសមាជិករាជ រដ្ឋាភិបាល ដែលត្រូវបានកែសម្រួល និងបំពេញបន្ថែមចំនួន ២៦រូប៕
ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់