ព័ត៌មានអន្តរជាតិ

ករណីបាញ់ប្រហារនៅក្បែរវិហារអ៊ីស្លាមប្រទេសបារាំង រងរបួសមនុស្ស ០៨ នាក់

បារាំងៈ តាមប្រភពជិតស្និទ្ធទៅនឹងការស៊ើបអង្កេតមួយ នៅថ្ងៃចន្ទនេះ បាននិយាយថា មនុស្ស ០៨នាក់ ត្រូវបានរងរបួស បន្ទាប់ពីការបាញ់ប្រហារ នៅមុខវិហារអ៊ីស្លាមមួយ ក្នុងសង្កាត់ Avignon ភាគខាងត្បូងប្រទេសបារាំង ដែលនៅក្នុងហេតុការណ៍នេះ ប៉ូលិសបានចាត់ទុកថា ជាការសងសឹកគ្នាជាជាង ការវាយប្រហារភេរវកម្ម។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧។

ប្រភពដដែរ បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នករងរបួសទាំង ០៨នាក់ គឺមាន០២ នាក់ ត្រូវបានសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីករណីវាយប្រហារនេះ។

កាសែតប្រចាំតំបន់ La Provence បានរាយការណ៍ដំបូងថា ខ្មាន់កាំភ្លើងម្នាក់ ក្នុងចំណោមខ្មាន់កាំភ្លើងពីរនាក់ ដោយពាក់ក្រណាត់គ្របមុខរបស់ពួកគេ បានបាញ់ប្រហារនៅវេលាម៉ោង ១០ និង ៣០ នាទីរសៀល ក្រោយពេលដែលមនុស្សចេញពីវិហារអ៊ីស្លាម មុននឹងអ្នកទាំងពីររត់ចេញពីកន្លែងកើតហេតុ៕

មតិយោបល់