ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អូបាម៉ា លុបចោលកិច្ចប្រជុំជាមួយប្រធានាធិបតីលីពីន បន្ទាប់ពីទទួលរងការជេរប្រមាថយ៉ាងចាស់ដៃ

អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលុបចោលកិច្ចប្រជុំ ជាមួយនឹង ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បន្ទាប់ពីកើតភាពចម្រូងចម្រាស់មួយ ដោយសារលោក Duterte ប្រធានាធិបតីហ្វីលីពីន បានជេរលោកថា (son of a whore ) ដែលប្រែជាភាសាខ្មែរថា៖ កូនរបស់ស្រីសំផឹង។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។

ការជេរនេះ បានកើតទ្បើងបន្ទាប់ពីលោកអូបាម៉ាបាននិយាយថា លោកនឹងលើកឡើងពីបញ្ហានៃការសម្លាប់ ក្រៅប្រព័ន្ធតុលាការដែលទាក់ទងនឹងគ្រឿងញៀន នៅក្នុងប្រទេសហ្វីលីពីន។

ខណៈដែលលោក Duterte ជាអ្នកបានអនុញ្ញាតឲ្យមានការសម្លាប់ឈ្មួញថ្នាំញៀននេះ បាននិយាយថា ប្រសិនបើមានរឿងនេះកើតឡើងមែនលោកថា៖ «ខ្ញុំសុំស្បថថា នឹងជេរប្រធានាធិបតីអាមរេរិកថា ជាកូនរបស់ស្រីសំផឹង នៅក្នុងកិច្ចប្រជុំនោះតែម្ដង»។

ក្រោយពីការលុបចោលកិច្ចប្រជុំនេះ ជំនួយការប្រធានាធិបតីអាមរិក បាននិយាយថា ឥឡូវនេះ លោកអូបាម៉ានឹងជួបលោកប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye ជំនួសវិញ នៅឯសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងប្រទេសទ្បាវ៕

Obama calls off meeting with Philippine leader

មតិយោបល់