កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍ថា ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសា គ្រោងនឹងធ្វើទស្សនកិច្ចលើកដំបូង ក្នុងនាមជាប្រមុខរដ្ឋអន្តរជាតិមួយ ទៅកាន់ប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
លោក អាល់អាសាដ ត្រូវបានគេនិយាយថា បានប្រាប់បេសកជនកូរ៉េខាងជើង លោក Mun Jong-nam នៅក្រុងដាម៉ាស់ថា លោក នឹងធ្វើដំណើរទស្សនកិច្ច នៅកូរ៉េខាងជើង ដើម្បីជួបជាមួយឯកឧត្ដម គីម ជុងអ៊ុន នាថ្ងៃទី ៣០ ខែឧសភាខាងមុខ។
ដោយលោកបានបន្ថែមថា សម្រាប់កិច្ចប្រជុំកំពូករវាងអាមេរិក និងកូរ៉េខាងជើង នៅប្រទេសសឹង្ហបុរី នាថ្ងៃទី ១២ ខែមិថុនាខាងមុខ នឹងទទួលបានជោគជ័យ ជាមួយការបង្រួបបង្រួមកូរ៉េផងដែរ៕
មតិយោបល់