ហ្វីលីពីនៈ យោងតាមអ្នកនាំពាក្យយោធាក្នុងតំបន់ លោកចៅហ្វាយក្រុង Filemon Tan ដែលបាននិយាយនៅថ្ងៃចន្ទនេះ ថាការស្លាប់និងរបួសបានកើតឡើងនៅក្នុងសមរភូមិមុខពីរនៅក្នុងកោះភាគខាងត្បូងនៃប្រទេសក្នុងប្រតិបត្ដិការប្រឆាំងអំពើភេរវកម្មខ្នាតធំជាលើកដំបូងនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីហ្វីលីពីនថ្មី លោក Rodrigo Duterte ដែលបានចាប់ផ្តើមចូលកាន់តំណែងកាលពីសប្តាហ៍មុន។
លោកបាននិយាយថាពួកសកម្មប្រយុទ្ធ២២នាក់ត្រូវបានសម្លាប់និង១៦នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដែលបានចាប់ផ្ដើមនៅក្នុងព្រៃនៃកោះស៊ូលូ ដែលមានទីតាំងប្រហែល ៩៥០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន។
លោកTanបានបន្ថែមថាពួកសកម្មប្រយុទ្ធ Abu Sayyaf ១៨នាក់ ត្រូវបានសម្លាប់ និង៩នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយលុកជាបន្តបន្ទាប់នៅលើក្បែរកោះ Basilan ។
លោកបន្ថែមថាទាហានហ្វ៊ីលីពីនម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការប្រយុទ្ធគ្នានៅស៊ូលូនេះ។
ក្រុម Abu Sayyaf ដែលត្រូវបានគេស្គាល់ច្បាស់ចំពោះការចាប់ជំរិតរបស់ខ្លួន ការកាត់ក្បាល និងការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនេោះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅលើកោះBasilanភាគខាងត្បូងដែលបានសន្យាផ្តល់ប្រាក់ឈ្នួលក្នុងសង្រ្គាមប្រឆាំងនឹងរដ្ឋាភិបាល។
សមាជិកក្រុម Abu Sayyaf បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងរបស់ប្រទេសហ្វីលីពីនទូទាំងតំបន់ដែលមានបញ្ហា។
ក្រុមTakfiriបាត់បង់មេបញ្ជាការធំនៅដើមនៃការប្រយុទ្ធរបស់ខ្លួននិងត្រូវបានបំបែកចេញជាបណ្តើរជាមួយនឹងពួកសកម្មប្រយុទ្ធពីរបីរយនាក់។ក្រុមនេះរស់នៅដោយពឹងលើការចាប់ជំរិតយកប្រាក់។
ប្រធានាធិបតីហ្វ៊ីលីពីនដែលបានចាប់ផ្តើមចូកកាន់តំណែងក្នុងអាណាតរយៈពេលប្រាំមួយឆ្នាំរបស់ខ្លួន នៅថ្ងៃទី៣០ ខែមិថុនា បានព្រមានក្រុមAbu Sayyaf ឲ្យបញ្ឈប់រលកនៃការចាប់ជំរិតយកប្រាក់។
ក្រុមមន្រ្តីបាននិយាយថាក្រុម Abu Sayyaf នៅតែកំពុងបានការចាប់ចំណាប់ខ្មាំងបរទេសចំនួន១៤នាក់ ក្នុងនោះរួមមានជនជាតិហូឡង់ម្នាក់, ន័រវេសម្នាក់, ហ្វីលីពីន៥នាក់និងឥណ្ឌូនេស៊ី៧នាក់។
នៅក្នុងខែតុលាឆ្នាំ ២០១៤ ក្រុមសកម្មប្រយុទ្ធនេះបានអះអាងថាខ្លួនបានទទួលប្រាក់ ៥,៣ លានដុល្លារអាមេរិកជាថ្នូរនឹងចំណាប់ខ្មាំងអាល្លឺម៉ង់ពីរនាក់ដែលពួកគេបានចាប់ជាឈ្លើយអស់រយៈពេលប្រាំមួយខែ។
កាលពីឆ្នាំមុន មេបញ្ជាការធំពីរនាក់នៃក្រុម Abu Sayyaf បានសម្តែងការគាំទ្រចំពោះក្រុមភេរវករISIS (Daesh / ISIL) Takfiri ក្នុងប្រតិបត្តិការចម្បងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។
ក្រុម Abu Sayyaf ត្រូវបានគេចាត់ទុកថាជាបណ្តាញសាខានៃនៃក្រុមអាល់កៃដាមួយ៕
មតិយោបល់